ជាការពិតណាស់ ថ្វីត្បិតតែបច្ចុប្បន្ននេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Noey Chotika មានកូន២រូបហើយក៏ពិតមែន តែងាកទៅមើលទំនាក់ទំនងស្នេហារវាងនាងនិងស្វាមី កាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយច្រណែនយ៉ាងខ្លាំងទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ Noey បានរៀបចំកម្មវិធីខួបកំណើតដ៏រូបមែនទិចមួយជាមួយស្វាមី ដោយបានដឹកដៃគ្នាទៅញាំអាហារពេញល្ងាចជាមួយគ្នា មិនបានផ្ដល់ស្នាមថើមពោរពេញដោយក្ដីស្រលាញ់ទៅគ្នា ធ្វើឲ្យគ្រប់គ្នាឃើញហើយច្រណែនយ៉ាងខ្លាំងតែម្ដង។
មិនត្រឹមតែប៉ុនណោះ តាមរយៈសកម្មភាពមួយនេះ ក៏បានធ្វើឲ្យគ្រប់គ្នាកាន់តែសរសើរទំនាក់ទំនងស្នេហារវាង Noey និងស្វាមី ទោះបីបច្ចុប្បន្នមានកូន២រូបហើយ ក៏នៅតែផ្អែមល្ហែមខ្លាំងមិនចាញ់ក្មេងៗនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី