ជិត៣០ឆ្នាំហើយ តែមើល Davikah លេងស្ទាយ៍នេះ នៅតែក្មេងមិនចេះចាស់សោះ!(មានរូបភាព)

ជាការពិតណាស់​ មួយរយៈពេលចុងក្រោយនេះ តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Mai Davikah កាន់តែធ្វើឲ្យមហាជនគ្រប់គ្នាចាប់អារម្មណ៍ ជាពិសេសនោះគឺតាមរយៈស្ទាយ៍លេងខ្លួនថ្មីៗ និងមើលទៅពិតជាទាក់ទាញខ្លាំងណាស់។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញរូបភាពប៉ុន្មានសន្លឹករបស់តារាស្រីរូបនេះ បង្ហោះក្នុងបណ្ដាញសង្គម ជាមួយស្ទាយ៍លេងខ្លួនបែប Cute ក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅវាលទ្រូង និងស្ទាយ៍សក់យ៉ាងប្លែក មើលទៅពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ គ្រប់គ្នាក៏កាន់តែសរសើរសម្រស់តារាស្រីរូបនេះ ថ្វីត្បិតតែសព្វថ្ងៃនេះនាងមានអាយុក្បែរ៣០ឆ្នាំក៏ពិតមែន តែពេលនាងតែងខ្លួននៅតែក្មេងជាងវ័យស្រស់ស្អាតខ្លាំងដដែល៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

- Advertisement -

អត្ថបទដោយ៖ស៊ីវលី

Advertise with us 1200×130