មហាជនកំពុងតែចាប់អារម្មណ៍ សម្រស់ក្មួយ Willie ពេញវ័ញសម្រស់មិនធម្មតា!(មានរូបភាព)

ជាការពិតណាស់ ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃ ប្រាកដជាស្កាល់ហើយ តារាប្រុសជើងចាស់​ Willie McIntosh ដែលលោកជាសិល្បករកូនកាត់ថៃ-ស្កត់ឡែន ហើយសព្វថ្ងៃនេះ ថ្វីត្បិតតែលោកឈានចូលវ័យ៥០ឆ្នាំ ក៏សម្រស់នៅតែស្រស់សង្ហាដដែល។

ដោយឡែកអ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ គឺក្មួយប្រុសរបស់តារាប្រុសរូបនេះ ដែលមានឈ្មោះថា Mac ដោយឆ្នាំនេះគេមានអាយុ១៥ឆ្នាំហើយ ហើយបើនិយាយពីរូបសម្រស់វិញពិតជាស្រស់ស្អាត និងសង្ហាពីចាញ់លោកពូរបស់គេនោះទេ។

ក្រោយពេលឃើញបែបនេះ ហ្វេនជាច្រើនពិតជារំភើបចិត្ត ដែលឃើញ ក្មួយប្រុសតារាសម្ដែងជើងចាស់រូបនេះ មានសម្រស់កាត់ទៅរកលោកស្រស់សង្ហាបែបនេះ ហើយគ្រប់គ្នាក៏សង្ឃឹមថាពេលអនាគត Mac អាចក្លាយជាតារាល្បីស្នងតំណែងពីពូរបស់ខ្លួនបានផងដែរ៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី