នេះជាសម្ដីលោក ខេមរៈ សិរីមន្ត ពេលនេះស្នាដៃដឹកនាំសម្ដែងរបស់ភរិយា!(មានវីដេអូ)

ជាការពិតណាស់មួយរយៈពេលចុងក្រោយនេះ យើងសង្កេតឃើញថាកំពូលតារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត ហាក់បីឡើងកូដយ៉ាងខ្លាំង ខណៈបទចម្រៀងថ្មីៗរបស់លោកជាច្រើនសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។

ដោយឡែកអ្វីដែលគ្រប់គ្នាកាន់តែចាប់អារម្មណ៍គឺ MV បទថ្មីរបស់លោកមួយដែលមានចំណងជើងថា «I’m not the Gang» ដែលបទនេះគឺជាស្នាដៃដឹកនាំសម្ដែងដោយភរិយាលោកគឺលោកស្រី ភួយ ផល្លី ហើយបទនេះចេញមកពិតជាទាក់ទាញចិត្តមិត្តៗយុវវ័យខ្លាំងណាស់។

មិនត្រឹមតែប៉ុនណោះ ងាកទៅមើលសម្ដីលោក ខេមរៈ សិរីមន្ត វិញ ក្រោយពេលបទដែលភរិយាដឹកនាំសម្ដែងទទួលបានការគាំទ្រនិងពេញចិត្តច្រើនបែបនេះលោកក៏បានបញ្ចេញមតិយ៉ាងដូច្នេះថា៖

«បើចឹងមែនភរិយាខ្ញុំគាត់រំភើប ​និង​សប្បាយ​រីករាយ​យ៉ាងណាទេ ព្រោះគាត់ជាអ្នកដឹកនាំសំដែងបទនឹងផង អរគុណប្រពន្ធសំលាញ់ដែលខំគិតខំច្នៃអោយប្តី»៕ តោះ! ចង់ដឹងថាបទនេះគួរឲ្យចាប់អារម្មណ៍ និងទាក់ទាញបែបណានោះ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី