អាយុច្រើនមែន តែពេល មាស សុខសោភា តែងខ្លួនបែបនេះស្អាតដូចតុក្កតា!(មានរូបភាព)

ជាការពិតណាស់ ថ្វីត្បិតតែបច្ចុប្បន្ននេះតារាចម្រៀងស្រីល្បីឈ្មោះ មាស សុខសោភា មិនសូវបង្ហាញខ្លួនក្នុងវិស័យសិល្បៈដូចមុនក៏ពិតមែន តែហ្វេនៗជាច្រើននៅតែតាមដាននិងចាប់អារម្មណ៍ ការបង្ហាញខ្លួនក្នុងបណ្ដាញសង្គមរបស់នាងសឹងតែគ្រប់ពេល។

ជាក់ស្ដែងដូចជាថ្មីៗនេះ  តារាស្រីរូបនេះ បានបញ្ចេញសម្លៀកបំពាក់រោមសត្វពណ៌សយ៉ាងស្រស់ស្អាត អមជាមួយការផាត់មុខនិងធ្វើសក់យ៉ាងប្លែក ធ្វើឲ្យគ្រប់គ្នាឃើញហើយសរសើរថាស្រស់ស្អាតដូចកុត្កតាគ្រប់ៗគ្នាទៀតផង។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ ក៏ធ្វើឲ្យមហាជនគ្រប់គ្នាកាន់តែសរសើរសម្រស់តារាស្រីរូបនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតឡើងៗ ខណៈអាយុសព្វថ្ងៃកាន់តែច្រើនក្ដី៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី