Peach ប្រែហើយ ឆ្នាំថ្មីនេះលេងខ្លួនឡើងប្លែក មើលមិនច្រឡំគេសោះ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃប្រុសសំបូរប្រជាប្រិយភាពលោក Peach Pachara ដែលមួយរយៈចុងក្រោយនេះ លោកតែងតែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ជាមួយនឹងស្ទាយ៍លេងខ្លួនបែបប្លែកៗរបស់លោក។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញរូបភាពជាច្រើនសន្លឹករបស់លោក ដែលទើបតែបង្ហោះជាមួយនិងស្ទាយ៍លេងខ្លួន មានអាវដែលមានទំហំតូចជាងខ្លួន និងខោជើងខ្លីមើលទៅឡើងប្លែកខ្លាំងតែម្ដង សឹងតែប្រែ៣៦០ដឺក្រេឯណោះ។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ គ្រប់គ្នាក៏កាន់តែសរសើរតារាប្រុសរូបនេះ ដែលពូកែនឹករកស្ទាយ៍លេងខ្លួនបែបប្លែកៗ និងមើលមិនច្រឡំគេទាល់តែសោះ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ​ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

- Advertisement -

អត្ថបទដោយ៖ស៊ីវលី

Advertise with us 1200×130