នៅប៉ុន្មានម៉ោងមុននេះ ផលិតកម្ម ឡេង ណាវ៉ាត់ត្រា បានបញ្ចេញស្នាដៃបទចម្រៀងថ្មីមួយបទ ដែលមានចំណងជើងថា «កាត់ឆុង» ដែលបកស្រាយដែលកំពូលតារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ និងកញ្ញា តន ច័ន្ទសីម៉ា កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមិត្តៗយុវវ័យ។
ក្នុងនោះផងដែរ តាមរយៈបទថ្មីនេះ បើយើងស្ដាប់តាមអត្ថន័យ ជាបទបែបកំប្លែង អមជាមួយនិងក្បាច់រាំយ៉ាងប្លែកទៀត មើលទៅពិតជាទាក់ទាញខ្លាំងណាស់ ជាពិសេសយុវវ័យ ឃើញហើយលាន់មាត់សរសើរគ្រប់ៗគ្នា។
មិនត្រឹមតែប៉ុនណោះ តាមរយៈបទថ្មីនេះ ក៏ជាលើកទី១ដែរ ដែលហ្វេនៗគ្រប់គ្នាបានឃើញ លោក ព្រាប សុវត្ថិ និងកញ្ញា តន ច័ន្ទសីម៉ា ច្រៀងរួមគ្នាក្នុងបទបែបកំប្លែងបែបនេះ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖








អត្ថបទដោយ៖ស៊ីវលី