ជាពិតណាស់ មួយរយៈពេលចុងក្រោយនេះ មហាជននិងហ្វេនៗជាច្រើនតែងតែឃើញ តារាចម្រៀងស្រីសំបូរប្រជាប្រិយភាពកញ្ញា បាន មុន្នីល័ក្ខ និងលោក ម៉ៅ ហាជី តែងតែបង្ហោះរូបភាពនិងសរសេរ Caption បែបស្វីតៗ ធ្វើឲ្យហ្វេនៗជាច្រើនសង្ស័យថាអ្នកទាំងពីរកំពុងតែមានទំនាក់ទំនងស្នេហានិងគ្នាទៀតផង។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញរូបភាពជាច្រើនសន្លឹករបស់អ្នកទាំងពីរថតជាមួយនិងគ្នា ក្នុងកាយវិការស្និតស្នាលគ្នាយ៉ាងខ្លាំង ជាហេតុធ្វើឲ្យហ្វេនៗជាច្រើនកាន់តែរំភើប និងដាក់ការសង្ស័យកាន់តែខ្លាំងថែមទៀតផង។
តែយ៉ាងណាមិញ ភ្លាមៗនោះ លោក ម៉ៅ ហាជី ក៏បានឆ្លងតបទៅកាន់អ្នកគាំទ្រថា រូបភាពស្និតស្នាលទាំងនោះ គឺជាសកម្មភាពថតក្នុងបទចម្រៀងថ្មីរបស់កញ្ញា បាន មុន្នីល័ក្ខ តែប៉ុនណោះ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី