Mark Prin មកលើកនេះផ្អែមល្ហែមណាស់ជូនពរថ្ងៃកំណើត Kimberley ស៊ីមួយដៃឡើងលាន់មាត់ស្រែក….! មានវីឌីអូ

អាយុគ្រប់ 29ឆ្នាំហើយសម្រាប់តារាសម្ដែងស្រីស្អាត Kimberley ដែលមានថ្ងៃកំណើតនៅថ្ងៃនេះ (22 មករា 2021) បណ្ដារមិត្តៗនិងអ្នកគាំទ្រ ដែលបាននាំគ្នាចូលមករីករាយថ្ងៃកំណើតព្រមទាំងជូនពរជាច្រើន ហើយអ្វីដែលសំខាន់ឆ្នាំនេះម្ចាស់ចិត្តតួឯកប្រុសរូបសង្ហា Mark Prin ក៏បានជូនពរថ្ងៃកំណើរសំណព្វចិត្តយ៉ាងគួឲ្យស្រលាញ់ ធ្វើឲ្យហ្វេនៗអ្នកគាំត្រញញឹមតាមដែរ

ដោយនៅថ្ងៃពិសេសរបស់កញ្ញា Kimberley ថ្ងៃនេះម្ចាស់ចិត្តយ៉ាង Mark Prin ក៏មិនបាច់ក្រែងចិត្តអ្នកដទៃ ផុសវីឌីអូគួឲ្យស្រលាញ់ៗ នៅក្នុង IG ឈ្មោះ @mark_prin ព្រមមកជាមួយនិងពាក្យជូនពរខ្លីៗថា “រីករាយថ្ងៃកំណើតបាត អូនស្អាតជានិច្ច សូមឲ្យជាឆ្នាំដែលល្អ មានអ្នកស្រលាញ់ចូលចិត្តច្រើនៗ មានការងារច្រើនៗ ជួបមនុស្សល្អៗ ក្ដីសុខច្រើនៗណាបាត”

ហើយកញ្ញា Kimberley ក៏ចូលទៅ comment ឆ្លើយតបវិញថា “អគុណចាចា bebe”  បណ្ដារមិត្តៗនៅក្នុងវិស័យសិល្បៈនិងអ្នកគាំទ្រជាច្រើនទៀតនាំគ្នាចូលទៅចុចឡាយនិងចែករំលែកចូលរួមត្រេកអជាមួយនាងជាច្រើន

អត្ថបទដោយ : នីត្តា