អីយ៉ា! ម៉ូតសក់ទម្លាក់យូរឆ្នាំមកហើយ ពេលនេះ ឆន សុវណ្ណារាជ លេងស្ទាយ៍សក់លើក ឡើងប្លែក!(មានរូបភាព)

បើគិតមកទល់និងបច្ចុប្បន្ននេះ​ តារាចម្រៀងប្រុសសំបូរប្រជាប្រិយភាពលោក ឆន​ សុវណ្ណរាជ បានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយបើនិយាយពីរូបសម្រស់ និងស្ទាយ៍លេងខ្លួននៅតែសុីវិល័យ និងសង្ហាកប់ដដែល។

ដោយឡែកអ្វីដែលហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំងនោះគឺ ស្ទាយ័សក់របស់លោក ជាច្រើនឆ្នាំមកហើយ គ្រប់គ្នាតែងតែឃើញលោកលេងខ្លួនសក់ទម្លាក់មកមុខ កម្រឃើញលោកលេងស្ទាយ៍សក់បាសខ្លាំងណាស់ ទើបតែថ្មីៗនេះលោកបានផ្លាស់ប្ដូរស្ទាយ៍បែបលើកឡើងលើម្ដងវិញ មើលទៅពិតជាស្អាតប្លែកខ្លាំងណាស់។

មិនត្រឹមតែប៉ុនណោះ តាមរយៈស្ទាយ៍ថ្មីនេះ ហ្វេនៗជាច្រើនក៏កាន់តែចាប់អារម្មណ៍ និងសរសើរថាលោកមានសម្រស់កាន់តែក្មេងជាងវ័យទៀតផង ពេលលេងស្ទាយ៍បែបនេះ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ម៉ូតសក់ថ្មីលោក ឆន សុវណ្ណារាជ

អត្ថបទដោយ៖ស៊ីវលី