ហ្វេនណាមិនច្រណែន! ព្រាប សុវត្ថិ និងភរិយា ទៅការឡើងរាំជាមួយភរិយាឡើងស្វីត!(មានវីដេអូ)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា សព្វថ្ងៃនេះថ្វីត្បិតតែលោក ព្រាប សុវត្ថិ និងភរិយា បានកូនប្រុស៣នាក់ ពេញកម្លោះគ្រប់ៗគ្នាហើយក៏ពិតមែន តែងាកទៅមើលស្នេហាអ្នកទាំងពីរវិញ នៅតែផ្អែមល្ហែមនិងគ្នាខ្លាំងមិនចាញ់ក្មេងៗយុវវ័យនោះទេ។

ជាក់ស្ដែងដូចជាថ្មីៗនេះ ខណៈទៅចូលរួមកម្មវិធីមង្គលប្អូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាតត្រា យើងបានឃើញកំពូលតារាចម្រៀងប្រុសរូបនេះ បានដឹកដៃភរិយាសំណព្វចិត្តរបស់ខ្លួន ឡើងរាំជាមួយគ្នា មើលទៅពិតជាស្វីតខ្លាំងណាស់។

តាមរយ​ៈវីដេអូនោះផងដែរ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងច្រណែនស្នេហារបស់លោក​ ព្រាប សុវត្ថិ និងភរិយា ដែលនៅតែផ្អែមល្ហែមនិងគ្នាខ្លាំង ទោះបីជាបច្ចុប្បន្នកូនៗពេញកម្លោះអស់ហើយក៏ដោយ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី