ក្ដៅៗ! ទីបំផុតតេស្ដឈាមពិនិត្យរកកូវីដ១៩របស់តារាស្រី Taew បានចេញមកហើយ!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ថ្មីៗនេះតារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Taew Nataphon ត្រូវធ្វើចត្តាឡីស័ក្កនិងតាមដានរកវីរុសកូវីដ១៩ ក្រោយពេលមិត្តភក្ដិរបស់នាងបានឆ្លងជម្ងឺនេះ។

យ៉ាងណាមិញពេលនេះ លទ្ធផលតេស្ដឈាមរកជម្ងឺកូវីដ១៩របស់តារាស្រីរូបនេះ លើកទី២បានចេញមកហើយ លទ្ធផលគឺនាងមិនមានឆ្លងជម្ងឺដ៏កាចសាហាវមួយនេះនោះទេ។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះនាងក៏បានបញ្ជាក់នៅក្នុងបណ្ដាញសង្គមរបស់ខ្លួនឯងដែរថា៖

«រូបនាងនឹងធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិត ដោយធ្វើការឃុំខ្លួនរបស់ពេល ៨ទៅ ៩ថ្ងៃ»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗនិងមហាជនជាច្រើនពិតជារំភើបចិត្ត ព្រោះឃើញតារាស្រីរូបនេះ លទ្ធផលតេស្ដកូវីដ១៩លើកទី២របស់តារាស្រីរូបនេះ អវិជ្ជមាន ហើយគ្រប់គ្នាក៏សង្ឃឹមថានាងមិនឆ្លងជម្ងឺនេះផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី