កាលពីពេលថ្មីៗកន្លងទៅនេះ ហ្វេនៗជាច្រើនផ្ទុះការចាប់អារម្មណ៍នៅពេលឃើញពិធីការិនីល្បីឈ្មោះកញ្ញា ហុិន ច័ន្ទនីរ័ត្ន និងលោក ចេន បង្ហាញភាពស្និតស្នាលនិងគ្នា ក៏ដូចជាសារឆ្លើយឆ្លងបង្ហាញពីអារម្មណ៍ក្នុងចិត្តទៅកាន់គ្នា ប្រៀបដូចជាគូស្នេហ៍អញ្ចឹង។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញរូបភាពមួយសន្លឹករបស់អ្នកទាំងពីរក្នុងដំណើរកំសាន្តជាមួយគ្នា ក្នុងនោះលោក ចេន បានបង្ហោះក្នុងបណ្ដាញសង្គមខ្លួន ដោយសរសេរ Caption ថា៖
«នៅក្បែរឆ្នេរមានដើមដូងតែនៅក្បែរបេះដូងគឺមាន…»
ហើយក្នុងនោះងាកទៅមើលបណ្ដាញសង្គមកញ្ញា ហុិន ច័ន្ទនីរ័ត្ន វិញក៏តែងតែ add story រូបលោក ចេន ជាច្រើនបន្ដបន្ទាប់ផងដែរ តែយ៉ាងណាមិញ តាមសម្ដីអ្នករួមការងារបានបញ្ជាក់ថា «រូបភាពទាំងនោះគឺជាការរួមដំណើរទៅថតស្ពតឲ្យក្រុមហ៊ុនទឹកផ្លែឈើមួយរួមគ្នាតែប៉ុនណោះ»៕
សូមទស្សនារូបភាពដូចខាងក្រោមនេះ៖







អត្ថបទដោយ៖ស៊ីវលី