កប់ណាស់! មាស សុខសោភា ចូលផលិតកម្មថ្មី តម្លៃខ្លួនហក់ដល់រាប់មុឺនដុល្លារក្នុង១ខែ!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ថ្មីៗនេះតារាចម្រៀងស្រីល្បីឈ្មោះ មាស សុខសោភា បានប្រកាសចូលទ្រនុំថ្មី គឺផលិតកម្មរាម ដែលនឹងបង្កើតកម្មវិធីជាផ្លូវការនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះហើយ។

ដោយឡែកតាមការផ្ដល់បទសម្ភាសជាមួយលោក អឹុម ជីវ៉ា កញ្ញា បានរៀបរាប់ថា នៅថ្ងៃទី១៩នោះផងដែរ កញ្ញា និងមាចំណងដៃបទចម្រៀងថ្មីមួយដែលមានចំណងជើងថា «ត្រលប់» ជាកាដូសម្រាប់ហ្វេនៗក្នុងថ្ងៃប្រកាសចូលផលិតកម្មថ្មី ហើយបើនិយាយពីតម្លៃខ្លួនវិញហក់ដល់រាប់មឺុនដុល្លារក្នុង១ខែទៀតផង។

យ៉ាងណាមិញមហាជននិងហ្វេនៗជាច្រើនកំពុងតែទន្ទឹមរង់ចាំបទថ្មីៗរបស់តារាស្រីរូបនេះ នៅក្នុងផលិតកម្មថ្មីនេះគ្រប់ៗគ្នាផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី