អត់ខ្វល់! ទោះជាប់ឈ្មោះមេម៉ាយកូន១ Aff Taksaorn ដឹងតែតែងខ្លួនយ៉ាងខ្ញង់គ្រប់ឈុត!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាសម្ដែងថៃស្រីល្បីឈ្មោះ Aff Taksaorn ចែកផ្លូវគ្នាជាមួយអតីតស្វាមីមក នាងក៏ក្លាយជាស្ដ្រីមេម៉ាយ និងត្រូវចិញ្ចឹមបីបាច់ថែរក្សាកូនស្រីថែមទៀតផង។

យ៉ាងណាមិញ ងាកទៅចាប់អារម្មណ៍ជីវិតតារាស្រីរូបនេះ ក្រោយពេលចែកផ្លូវជាមួយអតីតស្វាមី នាងហាក់បីដូចជាមិនខ្វាយខ្វល់ និងកើតទុក្ខអ្វីនោះទេ ពោលគឺនាងកាន់តែតុបតែងខ្លួនស្រស់ស្អាត និងមើលទៅសុីវិល័យ និងកាន់តែក្មេងជាងវ័យថែមទៀតផង។

ក្រោយពេលឃើញបែបនេះ ហ្វេនៗនិងមហាជនជាច្រើនពិតជាសរសើរដ៏ភាពរឹងមាំរបស់តារាស្រីរូបនេះ បើទោះបីជាលែងលះស្វាមី និងត្រូវចិញ្ចឹមមើលថែកូនក៏នាងមិនភ្លេចថែសម្រស់ឲ្យកាន់តែស្រស់ស្អាតផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

- Advertisement -

អត្ថបទដោយ៖ស៊ីវលី