កប់ណាស់! Sririta និងស្វាមី តុបតែងបន្ទប់ត្រៀមសម្រាប់កូនដំបូងស្អាតណាស់!(មានវីដេអូ)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ខណៈពេលនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Sririta កំពុងតែពរពោះកូនដំបូងនៅក្នុងផ្ទៃ ដោយត្រៀមនឹងសម្រាលនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ។

ក្នុងនោះផងដែរ ខណៈកូនកាន់តែជិតដល់ថ្ងៃសម្រាល យើងបានឃើញតារាស្រីរូបនេះ និងស្វាមី បាននាំគ្នារៀបចំនិងតុបតែងកន្លែងគេសម្រាប់កូនរបស់ខ្លួន ដែលមើលទៅពិតជាស្រស់ស្អាត និងពោលពេលដោយផាសុខភាពខ្លាំងមែនទែន។

តាមរយៈសកម្មភាពមួយនេះ មហាជននិងហ្វេនៗជាច្រើន ពិតជាសរសើរតារាស្រីរូបនេះ និងស្វាមី ដែលគិតគូរសម្រាប់កូនដំបូងរបស់ខ្លួនខ្លាំងបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី