ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីថ្ងៃ១៤ កុម្ភៈ ជាទីថ្ងៃទិវានៃក្ដីស្រលាញ់ តារាសម្ដែងថៃស្រី Ploy Chermarn Boonyasak បានផ្ដល់បទសម្ភាសន៍ ដោយប្រកាសថាខ្លួនពេលនេះ Single ពោលគឺនាងបានបែកបាក់ស្នេហា ហើយបេះដូងនៅទំនេរផងដែរ។

យ៉ាងណាមិញ ក្រោយពេលប្រកាសបែបនេះ ការសែតក៏បានសំណួរមួយទៅកាន់តែ «តើនាងនឹងទទួលយកអ្នកថ្មីបន្ដទៀតឬទេ?» ក្នុងនោះ Ploy ក៏ឆ្លើយថា ពេលនេះនាងមិនទាន់គិតនោះទេ តែនាងបានសន្យានិងខ្លួនឯងថា បើមានលើកក្រោយ នាងមិនឲ្យឈឺចាប់ដូចជាពេលនេះនោះទេ។
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងសង្ឃឹមថាតារាស្រីរូបនេះ ឆាប់រកបានអ្នកស្អំបេះដូង និងមិនអាចឈឺចាប់ដូចស្នេហាចាស់ផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖


អត្ថបទដោយ៖ស៊ីវលី