ក្ដៅៗ! ក្រោយពេលធ្វើចត្តាឡីស័ក៧ថ្ងៃ ឱក សុគន្ធកញ្ញា ក៏ចេញមុខប្រាប់ពីសុខភាពខ្លួនថា…

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសជាច្រើនឆ្លងកូវីដ១៩មក កំពូលតារាចម្រៀងស្រីល្បីឈ្មោះ ឱក សុគន្ធកញ្ញា និងគ្រួសារ ក៏បានធ្វើចត្តាឡីស័ក និងត្រូវក្រុមគ្រួសារយកសំណាកទៅពិនិត្យ និងតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់ផងដែរ។

យ៉ាងណាមិញ​ ក្រោយពេលធ្វើចត្តាឡីស័កនៅផ្ទះអស់រយៈពេល៧ថ្ងៃ តារាចម្រៀងស្រីរូបនេះ ក៏បានចេញមុខបង្ហោះសាររៀបរាប់ពីស្ថានភាពសុខភាពរបស់ខ្លួន និងគ្រួសារយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«ក្នុងរយៈពេលកំពុងរក្សាកម្លាត ដាក់ខ្លួនឲ្យនៅដាច់ដោយឡែក តាមដានពីអាការ: ក៏មានមិត្តភ័ក្របងប្អូនអ្នកគាំទ្រជាច្រើនចង់ដឹងពីសុខទុក្ខរបស់នាងខ្ញុំនិងក្រុមគ្រួសារ ដូច្នេះហើយ នាងខ្ញុំសូមជូនដំណឹងថាសុខភាពរបស់នាងខ្ញុំនិងក្រុមគ្រួសារ មិនមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ គឺនៅតែមានសុខភាពល្អធម្មតា ពួកយើងនៅតែរង់ចាំកាធ្វើតេសជាលើកទីពីម្ដងទៀតដើម្បីឲ្យច្បាស់ យ៉ាងណាក៏សូមអរគុណចំពោះការស្រឡាញ់ ព្រួយបារម្មណ៍ អំពីអ្នកគ្រប់គ្នា ជូនពរបងប្អូន មានសំណាងល្អ ជោគជ័យ ឈ្នះជំងឺដ៏កាចសាហាវនេះ ?? ថ្ងៃទី៧ ? #stayhome #staysafe #day7 @oeng_sokly @oengpanhaboth_charlie @sokuntana»

យ៉ាងណាមិញតាមរយៈសាររៀបរាប់ខាងលើនេះអាចបញ្ជាក់ឲ្យឃើញថា សុខភាពអ្នកនាង និងគ្រួសារ​និងល្អធម្មតានោះទេ ហើយហ្វេនៗគ្រប់គ្នាក៏បានជូនពរឲ្យអ្នកនាងនិងគ្រួសារជៀសផុតពីជម្ងឺកូវីដនេះផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី