អីយ៉ា! ថ្ងៃគម្រប់ខួបស្នេហា១០ខែ Taew និងគូស្នេហ៍បញ្ចេញរូបភាពញញឹមឃ្ជឹប!(មានរូបភាព)

ជាការពិតណាស់បច្ចុប្បន្ននេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Nathaporn និងគូស្នេហ៍ដែលជាសេដ្ឋីវ័យក្មេង កំពុងតែសាងស្នេហ៍និងគ្នាយ៉ាងផ្អែមល្ហែម ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយច្រណែនស្ទើរតែគ្រប់គ្នាទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ សម្រាប់ថ្ងៃអបអរគម្រប់ខួបស្នេហា១០ខែ យើងបានឃើញគូស្នេហ៍ Taew បានបង្ហោះរូបភាព២សន្លឹកដែលអ្នកទាំងពីរថតជាមួយគ្នា បង្ហាញទឹកមុខបែបរីករាយទៅកាន់ហ្វេនៗ ធ្វើឲ្យគ្រប់គ្នាឃើញហើយរំភើបយ៉ាងខ្លាំង។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ អាចបង្ហាញឲ្យឃើញថា ចំណងស្នេហ៍រវាងតារាស្រីរូបនេះ និង គូស្នេហ៍ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្ហែមខ្លាំងឡើងៗផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី