តារាថៃ Matthew រំលឹកពីបទពិសោធន៍របស់ខ្លួនកាលឆ្លងកូវីដ១៩!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពី១ឆ្នាំមុន តារាសម្ដែងថៃ Matthew បានឆ្លងជម្ងឺកូវីដ១៩ ហើយក្រោយសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ លោកក៏បានជាសះស្បើយមកដល់បច្ចុប្បន្ននេះផងដែរ។

តែយ៉ាងណាមិញ ក្រោយពេលកន្លងទៅមួយថ្ងៃ តារាសម្ដែងនិងជាពិធីកររូបនេះ បានចេញមុខមករំលឹក និងនិយាយពីបទពិសោធន៍របស់ខ្លួនពេលឆ្លងជម្ងឺនេះយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«ថ្ងៃនេះគឺជាខួបមួយឆ្នាំដែលខ្ញុំបានប្រកាសថាខ្ញុំបាន ឆ្លង Covid-19 ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរយៈពេល ៣៥ ថ្ងៃ។ អារម្មណ៍ថ្ងៃនេះជាថ្ងៃសុក្រទី ១៣ ខែមីនាឆ្នាំ ២០២០ គឺខុសគ្នាឆ្ងាយណាស់។ ខ្ញុំគ្រាន់តែចង់និយាយថាខ្ញុំចង់អោយអ្នករាល់គ្នាស្រលាញ់គ្រួសាររបស់អ្នកទាំងអស់គ្នាឲ្យបានច្រើន ចំណាយពេលវេលាឲ្យបានច្រើនតាមដែលអាចធ្វើទៅបានជាមួយពួកគេ។ ព្រោះគ្មានអ្វីដែលពិតប្រាកដទេ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះខ្ញុំបានរៀនមេរៀនជាច្រើនហើយខ្ញុំបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំយ៉ាងច្រើន»

មិនត្រឹមតែប៉ុនណោះ លោកក៏បានណែនាំបងប្អូនគ្រប់គ្នាឲ្យរក្សាអនាម័យ និងការពារពីជម្ងឺកូវីដ១៩នេះ និងសូមកុំធ្វើការរើសអើងចំពោះអ្នកសិល្បៈដែលឆ្លងជម្ងឺនេះ៕ សូមទស្សនារូបភាពដូចខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី