មិនគួរឲ្យជឿ! បេនីយ៉ាំង ប្រាប់ពីវិធីសាស្ត្រដែលខ្លួនមិនឆ្លងកូវីដ១៩ ពេលប៉ះផ្ទាល់នឹងអ្នកជំងឺ!(មានវីដេអូ)

កាលពីពេលថ្មីៗនេះ អតីតតារាសម្ដែងស្រីកញ្ញា បេនីយ៉ាំង បានទម្លាយតាមរយៈវីដេអូឡាយរបស់ខ្លួន អំពីរឿងរ៉ាវដែលមានអ្នកឆ្លងកូវីដ១៩មកលេងផ្ទះនាង តែនាងមិនបានឆ្លងជម្ងឺនេះទេ ខណៈពេលនេះនាងតេស្ដអវិជ្ជមាន២លើកទៅហើយ។

ក្នុងនោះផងដែរនាងបានរៀបរាប់ថា នាងមានវិប្បដិសារី​ នៅពេលនាងបានអនុញ្ញាត្តឲ្យភ្ញៀវមកលេងផ្ទះ ខណៈភ្ញៀវនោះបានកើតកូវីដ១៩ តែយ៉ាងណាមិញនាងមិនបានឆ្លងនោះទេ ព្រោះក្រោយពេលដែលភ្ញៀវចេញពីផ្ទះនាងភ្លាម នាងបាញ់អាកុលសម្លាប់មេរោគ​ គ្រប់ទីកន្លែងដែលបុគ្គលរូបនោះ បានប៉ះពាល់ ទាំំងកៅអី ទាំងដៃទ្វារជាដើម ស្របជាមួយគ្នានោះ នាងបានបង្ហើបទៀតថា រាល់ថ្ងៃ រូបនាងបានហូបពងមាន់ ២គ្រាប់ ហើយខ្លួនហូបផ្លែឈើដែលមានវីតាមីនc ពិសេសទឹកក្រូចច្របាច់ ជាប្រចាំដើម្បីជំនួយដល់សុខភាពផងដែរ។

យ៉ាងណាមិញនាងបានក៏បានផ្ដាំផ្ញើទៅបងប្អូនគ្រប់គ្នា បើអាចជៀសបានសូមកុំចេញក្រៅ ហើយបើយើងមិនចេញក្រៅចំពោះ ភ្ញៀវដែលមកលេងផ្ទះក៏គួរផ្អាកមួយរយៈសិនទៅ ព្រោះនេះជាសុវត្ថិភាពខ្លួនឯង និងក្រុមគ្រួសារផងដែរ៕ សូមទស្សនាវីដេអូដែលតារាស្រីរូបនេះឡាយនៅខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី