អេមណាស់! Taew រាំCover បទ ROSÉ បញ្ចេញក្បាច់សុីអារម្មណ៍ឡើងសាហាវ!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Natthaporn ដែលមួយរយៈចុងក្រោយនេះ​ នាងតែងតែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ពិសេសនោះគឺតាមរយៈសកម្មភាពក្នុងបណ្ដាញសង្គមនេះផ្ទាល់តែម្ដង។

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានបង្ហោះវីដេអូមួយក្នុងបណ្ដាញសង្គមអុីនស្ដារក្រាម ដោយបញ្ចេញកាយវិការរាំបទ «On The Ground» របស់តារាចម្រៀងទោល ROSÉ ជាមួយក្បាច់រាំឡើងរស់រវើក និងសុីអារម្មណ៍ បញ្ចេញសាច់ដ៏សរខ្ចី ឃើញហើយនរណាក៏លាន់មាត់សរសើរគ្រប់ៗគ្នាដែរ។

មិនត្រឹមតែប៉ុនណោះ តាមរយៈការបង្ហាញក្បាច់រាំនេះ ហ្វេនៗជាច្រើនពិតជាសរសើរសមត្ថភាពនាង មិនត្រឹមតែសម្ដែងរឿងបានយ៉ាងល្អនោះទេ ហើយការរាំក៏ឡូយមិនចាញ់ម្ចាស់ដើមដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

View this post on Instagram

 

A post shared by Natapohn T. (@taewaew_natapohn)

អត្ថបទដោយ៖ស៊ីវលី