ដឹងទេ? កែវ ចាន់និមល និយាយអ្វីខ្លះ ក្រោយពេលបានត្រឡប់មកផ្ទះទាំងគ្រួសារវិញ!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ក្រោយពេលសម្រាកព្យាបាលជម្ងឺកូវីដ១៩ អស់មួយរយៈ ពិធីការិនីស្រីសំបូរប្រជាប្រិយភាពអ្នកនាង កែវ ចាន់និមល ក៏បានត្រឡប់មកផ្ទះវិញផងដែរ។

យ៉ាងណាមិញ ងាកទៅមើលចំណាប់អារម្មណ៍របស់អ្នកនាង ក្រោយពេលព្យាបាលកូវីដ១៩ មួយរយៈនៅមន្ទីរពេទ្យ អ្នកនាងបានរៀបរាប់ថា៖

«សូមផ្ញើរក្តីនឹករលឹកពីចម្ងាយទៅកាន់បងប្អូនទាំងអស់គ្នា ចង់ប្រាប់ថានឹកណាស់! អរគុណណាស់!សម្រាប់ក្តីស្រលាញ់ ការលើកទឹកចិត្តរហូតធ្វើអោយពួកយើងអាចត្រឡប់មកផ្ទះជ៉ំគ្នាវិញបាន
ទ្រព្យសម្បត្តិមាសពេជ្យកែវកងនឹងលែងមានតម្លៃនៅពេលដែលយើងក្លាយជាអ្នកជម្ងឺកូវីដ១៩
សូមចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីត១៩នៅក្នុងប្រទេសរបស់យើង»

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជារំភើបចិត្ត និងកាន់តែយល់ថា ពេលកើតកូវីដ១៩ ទ្រព្យសម្បត្តិដែលមានទាំងប៉ុន្មានគឺលែងសំខាន់ទៀតហើយ ហើយអ្នកនាងក៏ផ្ដាំឲ្យគ្រប់គ្នាចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី