អបអរសាទរ! Natalie ឃើញមុខកូនដំបូងហើយ ឃ្យូតខ្លាំងណាស់!(មានរូបភាព)

ជាការពិតណាស់ ក្រោយពេលតារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Natalie ពរពោះកូននៅក្នុងផ្ទៃអស់រយៈពេលជាច្រើនខែមក ពេលនេះក៏ទទួលដំណឹងថា​ នាងសម្រាលកូនដំបូងនេះបានដោយជោគជ័យ ហើយថែមទាំងមានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងថែមទៀតផង។

ក្នុងនោះតារាស្រីរូបនេះ ក៏បានបង្ហាញអារម្មណ៍ខ្លួននៅពេលបានឱបកូនស្រីរបស់ខ្លួននៅក្នុងដៃលើកដំបូងបែបនេះថា៖

«ចំណងនៃអាពាហ៍ពិពាហ៍របស់យើង ដែលបានរងចាំ អស់រយៈពេល៩ ខែមកហើយ ដើម្បីបានជួបមុខគ្នា ពេលនេះខ្ញុំបានអោបកូនរបស់ខ្ញុំនៅនិងទ្រូង ហើយអារម្មណ៍មួយនេះគឺខ្ញុំមិនអាចពិពណ៌នាបាននោះទេ វាពិតជារំភើប និងកក់ក្ដៅខ្លាំងណាស់ # ថ្ងៃដំបូងនៃសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះកូន# ខ្ញុំស្រឡាញ់អ្នក# ទី០៦ ខែ មេសា ឆ្នាំ២០២១# ខ្ញុំនិងព្រះនាងតូចរបស់ខ្ញុំ»

ក្រោយពេលឃើញបែបនេះ ហ្វេនៗ និងមិត្តភក្ដិនៅក្នុងសិល្បៈជាច្រើនរបស់តារាស្រីរូបនេះ និងស្វាមី បាននាំគ្នាចូលរួមអបអរសាទរគ្រប់ៗគ្នាផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី