ខណៈប្រទេសកំពុងផ្ទុះកូវីដ១៩ ពេជ្រ សោភា ផ្ដាំផ្ញើសារយ៉ាងចាក់ដោតក្នុងបណ្ដាញសង្គមថា…

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាចម្រៀងស្រីល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាសអ្នកនាង ពេជ្រ សោភា ដែលតែងតែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ មិនថាតាមរយ​ៈសកម្មភាពក្នុងសិល្បៈ ឬក៏ក្នុងបណ្ដាញសង្គមនោះទេ។

យ៉ាងណាមិញស្រាប់តែថ្មីៗនេះ ខណៈប្រទេសកំពុងតែផ្ទុះកូវីដ១៩ តារាស្រីរូបនេះ ក៏បានបង្ហោះសារផ្ដាំផ្ញើរទៅកាន់មហាជនយ៉ាងចាត់ដោតបែបនេះថា៖

«អរុណសួស្តី
បើនិយាយទៅ ការពារ ណាស់ព្រោះខ្ញុំធ្វើច្រើន
ហើយខ្ញុំការពារអ្នកផ្ទះខ្ញុំ ៣កុំ ៣ការពារ សំខាន់ត្រូវយល់ថាបើឆ្លងម្នាក់មិនអីទេ កុំប៉ះពាល់ដល់អ្នកដ៏ទៃ នាំចង្រៃដល់គេ ពាក្យគ្មានអ្នកណាចង់ឆ្លងគួរឈប់ប្រើ ត្រូវប្រើពាក្យថាគេដូចសង្ស័យខ្លួនឯងទៅធ្វើតេស្តសិន នឹងដាក់ខ្លួនឲ្យដាច់ពីគ្រួសារ គ្រាន់តែធ្វើសោះខ្លាចដែរ»

តាមរយៈសារនេះ មហាជននិងហ្វេនៗជាច្រើនពិតជាគាំទ្រ ព្រោះនេះជាមតិដ៏ល្អ ដែលធ្វើឲ្យបងប្អូនគ្រប់គ្នាកាន់តែប្រយ័ត្នជាមួយជម្ងឺកូវីដ១៩ និងការពារកុំឲ្យឆ្លងទៅកាន់ក្រុមគ្រួសារផងដែរ៕ សូមទស្សនារូបភាពដូចខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី