ច្រណែនណាស់! ១០ឆ្នាំហើយ គូស្នេហ៍ Prang នៅតែធ្វើរឿងបែបនេះដាក់នាង!(មានវីដេអូ)

ជាការពិតណាស់ ថ្វីត្បិតតែទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃស្រី Prang និងលោក​ Twopee មានរយៈពេលយូរឆ្នាំក៏ពិតមែន តែភាពផ្អែមល្ហែមនៅតែមានខ្លាំងដដែល ជាហេតុធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែងដូចជាថ្មីៗនេះក្នុងថ្ងៃខួបកំណើត Prang យើងបានឃើញគូស្នេហ៍តារាស្រីរូបនេះ បានទិញកាដូរ កាបូបម៉ាក Chanel និង ស្បែកជើងមួយគូ Surprise ដល់នាង ធ្វើឲ្យនាងស្ទើរតែស្រក់ទឹកភ្នែកនៅក្នុងថ្ងៃខួបកំណើតគម្រប់៣០ឆ្នាំនេះទៀតផង។

មិនត្រឹមតែប៉ុនណោះ នៅក្នុងថ្ងៃនោះ Prang ក៏បានសរសេរទៅកាន់គូស្នេហ៍របស់ខ្លួនបែបនេះថា​៖

«១០ ឆ្នាំហើយអ្នកនៅតែអាចធ្វើឱ្យខ្ញុំរំភើប ភ្ញាក់ផ្អើល។ តើមិនឲ្យខ្ញុំមិនស្រលាញ់អ្នកយ៉ាងម៉េច?»

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាច្រណែន ព្រោះឃើញក្ដីស្រលាញ់ ដែលគូស្នេហ៍តារាស្រីរូបនេះ មានចំពោះនាងពិតជាធំធេងខ្លាំងមែន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

View this post on Instagram

 

A post shared by Prang Kannarun (@ladiiprang)

អត្ថបទដោយ៖ស៊ីវលី