រំភើបណាស់! ខណៈកំពុងជាប់ចត្តាឡីស័ក សួស វីហ្សា បង្ហោះសាររៀបរាប់ក្នុងថ្ងៃកំណើតខ្លួនថា…

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ទោះបីជាពេលនេះតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង សួស វីហ្សា ​បានជាសះស្បើយពីជម្ងឺកូវីដ១៩ និងបានចេញពីមន្ទីរពេទ្យក៏ពិតមែន តែអ្នកនាង នៅតែបន្ដធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត ដើម្បីតាមដានសុខភាព ខណៈលទ្ធផលនៃការយកសំណាក់លើកទី៣ចេញមក។

យ៉ាងណាមិញកាលពីថ្ងៃទី១៩ ខែមេសា ម្សិលមិញនេះ ក្រុមគ្រូពេទ្យ បានយកសំណាក់លើកទី៣របស់អ្នកនាងទៅពិនិត្យ ហើយរយៈពេល៤ថ្ងៃបន្ទាន់ទើបលទ្ធផលចេញមក។

ដោយឡែកខណៈកំពុងរងចាំមើលលទ្ធផល ស្រាប់តែថ្ងៃកំណើតរបស់ខ្លួនក៏បានមកដល់ ស្របពេលកំពុងធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន ជាហេតុធ្វើឲ្យតារាស្រីរូបនេះ បង្ហោះសាររៀបរាប់ក្នុងបណ្ដាញសង្គមបង្ហាញពីអារម្មណ៍របស់ខ្លួនបែបនេះថា៖

«ថ្ងៃនេះថ្ងៃទី២០ខែមេសាឆ្នាំ២០២១ ត្រូវជាថ្ងៃកំណេីតរបស់ខ្ញុំ ជាថ្ងៃដែលអ្នកម្តាយជាទីស្រលាញ់របស់ខ្ញុំបានបង្កេីតខ្ញុំមកអោយបានឃេីញពិភពលោកដ៏ស្រស់ស្អាតមួយនេះ កូនមានកំណេីត កូនមានថ្ងៃនេះក៏ដោយសារតែមានម៉ាក់មានប៉ា បេីគ្មានលោកទាំងពីរទេ កូនក៏គ្មានថ្ងៃនេះដែរ កូនសន្យានឹងមេីលថែតបស្នងសងគុណលោកទាំងពីរវិញអោយបានល្អជាទីបំផុត ទំរាំតែមានថ្ងៃនេះខ្ញុំបានឆ្លងកាត់រឿងរ៉ាវជាច្រេីនក្នុងជីវិត ជួបទាំងរឿងល្អរឿងអាក្រក់ មានគ្រប់រសជាតិនៃជីវិត សំរាប់ឆ្នាំនេះខ្ញុំមិនចង់បានកាដូរអ្វីនោះទេ ព្រោះឆ្នាំនេះខ្ញុំមានកាដូរពិសេសរបស់ខ្ញុំហេីយ គឺកូនស្រីសំណព្វជីវិតបេះដូងរបស់ខ្ញុំ(ថង សាម៉ូលី ហៅអូនJenny)ហេីយសុំត្រឹមតែក្រុមគ្រួសារខ្ញុំមានសុខភាពល្អ មានក្តីសុខ នោះគឺគ្រប់គ្រាន់ហេីយសំរាប់ខ្ញុំ អរគុណដល់ប៉ាម៉ាក់ក្មេកដ៏សែនល្អ ដែលលោកទាំងពីរតែងតែស្រលាញ់កូនស្រីម្នាក់នេះដូចកូនបង្កេីត អរគុណបងប្អូនសាច់ថ្លៃទាំងអស់សំរាប់ក្តីស្រលាញ់រាប់អានដ៏លេីសលប់ ជាពិសេស សូមអរគុណដល់លោកប្តីសំលាញ់ចិត្ត ដែលលោកប្តីបានបំពេញកាតព្វកិច្ចជាស្វាមី ជាឪពុកបានយ៉ាងល្អ អរគុណបងដែលបានមេីលថែកូនស្រីយេីងបានយ៉ាងល្អនឹងគ្រួសារផងដែរ ឆ្នាំនេះទោះជាខ្ញុំមិនអាចជួបជុំ ប្តី កូន ក្រុមគ្រួសារបានក៏ពិតមែន តែខ្ញុំមិនកំសត់ទេ គឺខ្ញុំសប្បាយចិត្តទៅវិញទេ ព្រោះខ្ញុំអាចដណ្តេីមយកជីវិតរបស់ខ្ញុំពីជំងឺCOVID-19 បានមកវិញដោយជោគជយ័ ខ្ញុំហាក់ដូចមានជីវិតថ្មីមកវិញ គ្រាន់តែខ្ញុំអាចបានត្រឡប់មកផ្ទះវិញ ហេីយសុខភាពខ្ញុំល្អមាំមួ»៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

- Advertisement -

អត្ថបទដោយ៖ស៊ីវលី