Korn មហារ៉ូមែនទិចយកចិត្តភរិយាជាទីស្រលាញ់ Sririta ដោយយកផ្ទះធ្វើជាសួនផ្កាស្អាតៗគ្រាន់តែឃើញក៏……! មានវីដេអូ

គ្រប់គ្នាដល់ថ្នាក់និយាយថាហ៊ានស្បថអត់ថាទើបនិងសម្រាលកូន សម្រាប់អ្នកម៉ាក់កំពូលសម្រស់យ៉ាង Sririta​ Jensen ដែលទើបនិងសម្រាលកូនដំបូងគឺអូន Kawin មិនយូរប៉ុន្មាន តែត្រលប់មកស្រស់ស្អាតដូចដើមយ៉ាងលឿន ថែមទាំងមានស្វាមីរូបសង្ហាយ៉ាង Korn Narongdej ដែលគួអោយស្រលាញ់ចាំជួយភរិយាមើលថែកូនម្នាក់ទៀត

អាចនិយាយបានថាកក់ក្ដៅហើយពេញបរិបូណ៌ពិតៗ សម្រាប់ជីវិតរបស់អ្នកម៉ាក់ដៃថ្មីយ៉ាង Sririta- Korn ហើយទោះបីជាលះបង់ពេលវេលាអោយកូនខ្លាំងប៉ុណ្ណា ព្រោះតែកូនដំបូងយ៉ាងម៉េច តែ Korn ក៏នៅមិនភ្លេចមានពេលវេលាបន្ថែមភាពផ្អែមល្ហែមដល់ភរិយាជាទីស្រលាញ់នោះទេ

ជាមួយនិងសកម្មភាពដ៏សែនរ៉ូមែនទិចជាក់ស្ដែង ដែល Korn ស្វែងរកផ្កាស្អាតៗមករៀបចំពេញផ្ទះដូចជាសួនទៅហើយ និងធ្វើអោយផ្ទះកាន់តែស្រស់ស្អាតកាន់តែខ្លាំងឡើងទៅទៀត បែបនេះធ្វើអោយ Sririta ញញឹមមានក្ដីសុខបំផុត ផ្ទះពេញទៅដោយក្ដីស្រលាញ់និងភាពស្រស់ស្រាយទ្វេឡើង កូនមួយទៅហើយនៅតែដូចទើបតែញ៉ែគ្នាថ្មីៗចឹងស្រលាញ់គូនេះណាស់

អត្ថបទដោយ​ : នីត្តា