ក្រោយឪពុកចែកឋានទៅ គៀត សុវណ្ណាឡាង បង្ហោះរូបភាពជុំគ្រួសារ និងរៀបរាប់សារថា…

ប្រិយមិត្តគ្រប់គ្នាប្រាកដជាជ្រាបហើយថា ក្រោយពេលឪពុកតារាចម្រៀងស្រីកញ្ញា គៀត សុវណ្ណាឡាង បានទទួលមរណៈភាពទៅ​ ធ្វើឲ្យនាងនិងក្រុមគ្រួសារកើតចិត្តនឹករលឹកក៏គាត់គ្រប់ៗ ហើយក៏ធ្វើឲ្យហ្វេនៗជាច្រើនកើតក្ដីអាណិតអាសូរទៅកាន់នាងផងដែរ។

យ៉ាងណាមិញ ប៉ុន្មានម៉ោងមុននេះ យើងបានឃើញកញ្ញា គៀត សុវណ្ណាឡាង បានបង្ហោះរូបភាពជុំជាមួយគ្រួសារ ដែលថតកាលពីឪពុកមិនទាន់ចែកឋាន និងបានរៀបរាប់សារយ៉ាងដូច្នេះថា៖

«កូនចង់រឹងមាំណាស់ តែពីមួយថ្ងៃទៅមួយថ្ងៃកូនរឹតតែនឹកប៉ាណាស់ ប៉ាអេីយប៉ាកូនពិបាកទទួលយកណាស់»

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនបានបង្ហាញក្ដីព្រួយបារម្ភ និងបាននាំគ្នាផ្ដល់កម្លាំងចិត្តឲ្យតារាស្រីរូបនេះ រឹមមាំ​ ថែរក្សាសុខភាពខ្លួនផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី