ស្អាតណាស់! សុខ ស្រីនាង ថតរូបលេងស្ទាយ៍ជិះស្គី ឆក់យកបេះដូងហ្វេនៗខ្ទិច!(មានរូបភាព)

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ ថ្វីត្បិតតែតារាចម្រៀងស្រីសំបូរប្រជាប្រិយភាព សុខ ស្រីនាង កាន់តែមានអាយុច្រើនក៏ពិតមែន តែបើនិយាយពីសម្រស់វិញនៅតែស្រស់ស្អាតខ្លាំង និងក្មេងជាងវ័យដដែលនរណាឃើញក៏លាន់មាត់សរសើរគ្រប់ៗគ្នាដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានបង្ហោះរូបភាពថ្មីៗជាច្រើន ជាមួយស្ទាយ៍ជិះស្គី ដោយបានតុបតែងខ្លួន ក្នុងសម្លៀកបំពាក់យ៉ាងស្រស់ស្អាត និងសុីវិល័យ ឃើញហើយនរណាក៏​ចាប់អារម្មណ៍ និងលង់ស្រលាញ់ដកចិត្តស្ទើរតែមិនរួចផងដែរ។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ ក៏កាន់តែធ្វើឲ្យគ្រប់គ្នាកាន់តែសរសើរសម្រស់តារាស្រីរូបនេះ ពិតជាស្រស់ស្អាត គ្រប់កាលៈទេសៈ ទោះបីជានាងតុបតែងខ្លួនបែបណាក៏ដោយ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី