ជិតបានក្លាយជាកូនក្រមុំហើយ ស្រាប់តែ Jak jaan ប្រកាសផ្អាកពិធីមង្គលការដោយសារតែ…

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ក្រោយពេលតារាស្រី Jak jaan ភ្ជាប់ពាក្យមានគូដណ្ដឹងមក នាងក៏គ្រោងរៀបការ និងបោះធៀបក៏ដូចជាអញ្ជើញភ្ញៀងគ្រប់គ្នាហើយផងដែរ។

តែយ៉ាងណាមិញ ក្រោយពេលកម្មវិធីមង្គលការតារាស្រីរូបនេះ ជិតដល់ថ្ងៃប្រព្រឹត្តិស្រាប់តែផ្ទុះជម្ងឺកូវីដ១៩ ជាហេតុធ្វើឲ្យក្រុមគ្រួសារនាងនិងគូដណ្ដឹងសម្រេចចិត្តផ្អាកកម្មវិធី និងធ្វើការសុំអភ័យទោសសម្រាប់ភ្ញៀវកិត្តិយសទាំងអស់គ្នាថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ការផ្អាកកម្មវិធីមង្គលការនេះ តារាស្រី Jak jaan មិនបានបញ្ជាក់ថា នឹងគ្រោងធ្វើនៅពេលណានោះទេ ហើយហ្វេនៗគ្រប់គ្នាក៏សោកស្ដាយដែលកម្មវិធីពិសេសនោះមិនបានប្រព្រឹត្តិឡើង៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី