មិននឹកស្មានសោះ! ស្នេហារាប់ឆ្នាំរវាង Weir និង Bella ផ្ដើមចេញពីពាក្យមួយនេះ!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃលោក Weir Sukollawat និងតារាឯកស្រី Bella Ranee កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយច្រណែនយ៉ាងខ្លាំងផងដែរ។

យ៉ាងណាមិញថ្មីៗនេះ បណ្ដាញសារព័ត៌មានថៃបានធ្វើការចុះផ្សាយ និងផ្ដល់បទសម្ភាសន៍ជាមួយលោក Weir អំពីរឿងរ៉ាវស្នេហា ដែលផ្ដើមធ្វើឲ្យលោកនិង Bella ស្រលាញ់គ្នា ក្នុងនោះលោកបានរៀបរាប់ថា៖

«ដំបូងឡើយកាលបានជួប Bella លើកដំបូងគឺ បានឱ្យលេខទូរស័ព្ទទៅនាងដើម្បីឱ្យខលមក ដោយប្រាប់ថានេះលេខទូរស័ព្ទបង តែ មិនឃើញនាងខលមកនោះទេ។ បន្ទាប់មកទៀត ពួកយើងក៏បានជួបគ្នានៅសលកវិទ្យាល័យពេលដែលពួកយើងទាំងពីរទៅបន្តការសិក្សាបរិញ្ញាបត្រ នោះជាឱកាសរបស់ខ្ញុំដែលបានជួបនាងម្ដងទៀត ហើយពេលនោះគឺសុំត្រឹមធ្វើជាបងប្អូននឹងគ្នា នេះជាជំហានដំបូងដែលធ្វើត្រឹមរាប់ជាបងប្អូនសិនតែប៉ុណ្ណោះ»

ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថាចំណងស្នេហ៍រវាងលោក Weir និង Bella ផ្ដើមចេញពីពាក្យបងប្អូនបែបនេះសោះ៕

អត្ថបទដោយ៖ស៊ីវលី