ទិដ្ឋភាពគេហដ្ឋានរបស់ Ying Ratha តារាស្រីដែលទើបក្លាយជាកូនក្រមុំរៀបការថ្មីថ្មោង!!

រៀបចំលម្អរយ៉ាងស្រស់ស្អាត ទិដ្ឋភាពគេហដ្ឋានពិតរបស់តារាសម្ដែងស្រីនិងជាអ្នកចម្រៀងជើងចាស់ក្នុងសិល្បៈថៃនាង Ying Ratha។ ដោយតារាស្រីវ័យ៣៨ឆ្នាំដួងនេះ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះទើបតែក្លាយខ្លួនជាកូនក្រមុំថ្មីថ្មោងរៀបការជាមួយគូស្នេហ៍រៀបចំយ៉ាងសាមញ្ញមានចាស់ទុំចូលរួមនិងបានចុះសុំបុត្រអាពាហ៍ពិពាហ៍ហើយ។

គេហដ្ឋានមួយខ្នងស្រស់ស្អាតនេះគឺរូបនាងបានសាងមកជាយូរឆ្នាំដែរហើយ ព្រោះប្រជាប្រិយភាពក្នុងសិល្បៈរបស់នាងមានតាំងពីឆ្នាំ២០០២មកម្លេះ។ ហើយមួយខ្នងនេះរូបនាងបានធ្វើអស់ប្រាក់ជិត១០លានបាត រចនាម៉ូតលម្អរផ្កាតាមចិត្តអ្នកម្ដាយព្រោះមួយខ្នងនេះរូបនាងធ្វើឲអ្នកម្ដាយជាទីស្រលាញ់ផងដែរ។

- Advertisement -

ប្រភព៖ thairath

អត្ថបទដោយ៖ ស្រីល័ក្ខ