ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា អំពីព័ត៌មានក្រោយពេលដែលតារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Bee បានបង្ហាញមុខគូស្នេហ៍ខ្លួន ដែលត្រូវគេរិះគន់ថានាងជាអ្នកបំបែកជីវិតប្ដីប្រពន្ធរបស់គេ។

ក្នុងនោះផងដែរ ក្រោយពេលមានមតិរិះគន់បែបនេះកើតឡើង គូស្នេហ៍ Bee បានចេញមុខបកស្រាយថា រឿងនេះមិនពិតនោះទេ ព្រោះលោកបានចែកផ្លូវគ្នាជាមួយអតីតភរិយាស្របច្បាប់ហើយ បានមានទំនាក់ទំនងស្នេហាជាមួយនិងតារាស្រី Bee។
តែយ៉ាងណាមិញ ទោះបីគូស្នេហ៍ Bee បកស្រាយយ៉ាងណាក៏នៅតែមានមតិរិះគន់ ព្រោះនេះគ្រាន់តែជាការលើកឡើងរបស់ភាគីម្ខាង ខណៈអតីតភរិយាគូស្នេហ៍តារាស្រីរូបនេះ មិនទាន់ចេញមុខបកស្រាយអ្វីនោះទេ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី