ប្លែកសាហាវ! Boom Panadda ទម្លាយរូបក្មេងស្រី១៦ឆ្នាំមុន ខណៈពេលនេះក្លាយជាបវរកញ្ញាបាត់!(មានរូបភាព)

ជាការពិតណាស់ ប្រិយមិត្តដែលស្គាល់តារាស្រីមានសម្រស់ស្រស់ស្អាត Boom Pannadda ប្រាកដជាដឹងហើយ ថានាងធ្លាប់ជាបវរកញ្ញាឯកប្រចាំប្រទេសថៃ ហើយក៏មានប្រជាប្រិយភាពខ្លាំងមកទល់និងសព្វថ្ងៃនេះផងដែរ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នាងបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលឃើញនាងបង្ហោះរូបភាពបង្ហាញពីវត្តមានក្មេងស្រីម្នាក់ ដែលសុំនាងចាប់ដៃ សុំហត្ថលេខា និងសុំថតរូបជាមួយនាងកាលពី១៦ឆ្នាំមុន ដោយបាននិយាយថានាងចង់ក្លាយជាបវរកញ្ញាដូច Boom Pannadda ដែរនាថ្ងៃអនាគត់។

After Footer (Active) - damrei Mr1 Zone2

តែអ្វីដែលភ្ញាក់ផ្អើលខ្លាំងនោះគឺ បច្ចុប្បន្ននេះ ក្មេងដែលកាលពី១៦ឆ្នាំមុននេះគឺជា Mayer Natthapat ដែលនាងជាបវរកញ្ញា Miss Thailand 2020 ដែលមានរូបសម្រស់ស្រស់ស្អាតខ្លាំង ហើយ Boom Pannadda ពិតជាសរសើរពីការតាំងចិត្តរបស់នាង ដែលអាចសម្រេចក្ដីស្រមៃក្លាយជាបវរកញ្ញាពិតប្រាកមែន៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

តារាស្រី Boom Pannadda និង Mayer Natthapat

តារាស្រី Boom Pannadda និង Mayer Natthapat កាល១៦ឆ្នាំមុន

អត្ថបទដោយ៖ស៊ីវលី