អូហូ! Namtarn បង្ហាញផ្ទះថ្មីមើលពីក្រៅមធ្យម ងំមើលពីក្នុងប្រណិតអស្ទះ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីពេលថ្មីៗនេះ តារាថៃស្រី Namtarn បានបង្ហាញទិដ្ឋិភាពផ្ទះថ្មីរបស់នាង ដែលទើបតែរៀបចំរួចរាល់ ធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង។

ក្នុងនោះផងដែរ ស្រាប់តែថ្មីៗនេះ នាងក៏បានថតទិដ្ឋិភាពនៅខាងក្នុងផ្ទះវិញ មើលពិតជាប្រណិតខ្លាំងណាស់ ដោយមានការតុបតែងយ៉ាងស្រស់ស្អាត រួមមានទាំងសម្ភារៈប្រើប្រាស់សុទ្ធតែទំនើបៗ​ មើលទៅពិតជាគួរឲ្យចង់រស់នៅខ្លាំងណាស់។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ ហ្វេនៗគ្រប់គ្នាក៏កាន់តែសរសើរតារាស្រីរូបនេះ ដែលខិតខំប្រឹងប្រែងរហូតសម្រេចក្ដីស្រមៃមានផ្ទះដ៏ស្រស់ស្អាតផ្ទាល់ខ្លួនបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី