ប្រពៃណាស់! ថ្ងៃខួបកំណើត ពេជ្រ សោភា រំលឹកគុណដ៏លោកគ្រូខ្លួន ដល់ថ្នាក់ធ្វើរឿងនេះ!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ថ្មីៗនេះតារាចម្រៀងស្រីសំបូរប្រជាប្រិយភាពអ្នកនាង ពេជ្រ សោភា បានរៀបចំកម្មវិធីខួបកំណើតរបស់ខ្លួន ដែលកម្មវិធីនេះប្រព្រឹត្តិទៅមុនថ្ងៃព្រោះតែអ្នកនាងរវល់និងការងារសិល្បៈខ្លាំងពេក។

យ៉ាងណាមិញមកដល់ថ្ងៃខួបកំណើត អ្នកនាងបានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល ជាមួយនិងការធ្វើរឿងដឹងគុណមួយ បន្ទាប់ពីឪពុកម្ដាយនោះគឺ អ្នកនាង និងលោក មាស សុគន្ធ ហៅលោកគ្រូអ៊ួយ បានយកស្នាដៃ និពន្ធទំនុកច្រៀង របស់លោកគ្រូ ជុំ ប៊ុនធឿន ដែលគ្រូបង្ហាត់បង្រៀងអ្នកនាងរហូតមានថ្ងៃនេះ មកធ្វើជាបទថ្មី ក្នុងចំណងជើងថា “ឈប់ដេញដោល ៉ស្ដាប់ទៅពិតជាពិរោះណាស់។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើប​ចិត្ត ព្រោះឃើញតារាចម្រៀងស្រីរូបនេះ មានទឹកចិត្តល្អបែបនេះ ទោះល្បីល្បាញប៉ុនណាក៏មិនភ្លេចលោកគ្រូដែលខិតខំបង្ហាត់បង្រៀនខ្លួនដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី