ក្រោយភ្លៀងមេឃស្រឡះ! ក្រោយបែកគ្នា២ឆ្នាំ ពេលនេះ New Chapter ក៏សម្រេចចិត្តសុំគូស្នេហ៍រៀបការ!

ជាការពិតណាស់ ក្រោយពេលបែកបាក់គ្នារយៈពេល២ឆ្នាំមក តារាសម្ដែងថៃប្រុសលោក New Chapter ក៏បានសម្រេចចិត្តចាប់ផ្ដើមសាងស្នេហាម្ដងទៀតជាមួយនិងគូស្នេហ៍ ហើយភាពផ្អែមល្ហែមក៏កាន់តែមានខ្លាំងឡើងៗ ធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែងស្រាប់តែថ្មីៗនេះ លោកបានធ្វើឲ្យគួរស្នេហ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនិងសកម្មភាពដែលលោកបានធ្វើការសុំនាងរៀបការនៅឆ្នេរសមុទ្រ ដែលមើលទៅពិតជារ៉ូមែនទិច និងធ្វើឲ្យគូស្នេហ៍លោករំភើបចិត្តយ៉ាងខ្លាំងទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ និងសង្ឃឹមថាអ្នកទាំងពីរឆាប់បង្ហើបថ្ងៃមង្គមឆាប់ៗនេះផងដែរ៕ តោះ ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី