ស្ថានភាពកាន់តែតឹងតែងហើយ! Mai Davika ទ្រាំលែងបានចេញមកសួរថាត្រូវអោយ………អត់ទ្រាំយូរប៉ុណ្ណាទៀត? មានរូបភាព

មួយរយៈនេះឃើញអ្នកសិល្បៈ អ្នកល្បីឈ្មោះជាច្រើនចេញមកសម្ដែងការយល់ឃើញទាក់ទងនិងរឿងប្រឆាំងការរាតត្បាតកូវីដ-19 ក្នុងរូបភាពផ្សេងៗជាច្រើន ជាក់ស្ដែងតារាសម្ដែងស្រី Mai Davika ក៏បានចេញមុខមកបើកចិត្តនិយាយរឿងនេះដូចគ្នា

ដោយជាក់ស្ដែង Mai Davika បានផុសសារនៅក្នុង IG @davikah ថា “ប្រជាជនត្រូវអត់ទ្រាំយូរប៉ុណ្ណាទៀត?

យើងជួយគ្នាទៅវិញទៅមកគ្រប់យ៉ាង មកដល់ពេលនេះយើងជួយគ្នាទាមទារនូវអ្វីដែលយើងគួរធ្វើហើយនូវអ្វីដែលយើងគួទទួលបានប៉ុណ្ណោះ…

អនាគតខាងមុខនិងទៅជាបែបណាពួកយើងត្រូវតែតស៊ូជាមួយគ្នាបន្ដទៀតយូរប៉ុណ្ណា…

ប្រជាជនគ្រប់រូបគួតែទទួលបានវ៉ាក់សាំងដែលមានគុណភាពដោយមិនចាំបាច់ចំណាយប្រាក់ព្រោះវាជាឯកសិទ្ធិមូលដ្ឋានសូមបែងចែកឱ្យបានហ្មត់ចត់”

ខណៈដែលអ្នកចាត់ការផ្ទាល់ខ្លួន បាន comment គាំទ្រថា “បាននិយាយនូវអ្វីដែលបានគិត….ហើយបានធ្វើនូវអ្វីដែលចង់ធ្វើហើយកូន មានមោទនភាពចំពោះកូនខ្លាំងណាស់ចា” ហើយហ្វេនៗក៏ចូលទៅបញ្ចេញមតិយោបល់ជាច្រើនថែមទៀត

អត្ថបទដោយ : នីត្តា