Kwan Usamanee ឆ្លើយយ៉ាងលឿន! ជួយអ្នកប្រាប់អោយទៅធ្វើច្រមុះថ្មីព្រោះអាចនិងស្អាតជាង….! មានរូបភាព

Kwan Usamanee ស្រស់ស្អាតយ៉ាងនេះហើយ នៅជួបអ្នកប្រាប់អោយទៅធ្វើច្រមុះថ្មី និងធ្វើអោយស្រស់ស្អាតជាងនេះ សាម៉ីខ្លួនឆ្លើយតបបែបនេះវិញ!!!

អាចនិយាយបានថាជាតារាសម្ដែងស្រីស្អាតដែលគ្រប់គ្នាផ្ដល់រហ័សនាម តារាស្រីមុខតុក្កតាបាប៊ីសម្រាប់ Kwan Usamanee ដែលមើលទៅល្អគ្រប់អង្សានៃមុខមាត់ ថែមទាំងសាម៉ីខ្លួននៅប្រាប់ទៀតថា ភាពស្រស់ស្អាតនេះដូចម៉ាក់ដូចយាយដែលបានអោយមក ជាពិសេសគឺច្រមុះខ្ពស់ស្អាតដែលទទួលបានអាថ៌កំបាំងក្ដោងខ្ពស់មកពីលោកយាយ

តែជាក់ស្ដែង (18 កក្កដា 2021) បែរជាមានរឿងអោយ Kwan ត្រូវចេញមកនិយាយបន្ទិច ដោយនៅសុខៗក៏មានអ្នកចូលទៅ comment ក្នុង Tiktok ដែលសាម៉ីខ្លួនបានធ្វើវីដេអូ “មានអ្នកសួរថាហេតុអ្វីចូលចិត្តតែមុខ ព្រោះថាបើតែងជើងអត់មានអ្នកឃើញទេចា” ដោយអ្នកបណ្ដាញសង្គមម្នាក់និងបាន comment ថា “Kwan ធ្វើច្រមុះទៅនិងបានស្អាតជាងនេះទៅទៀត” ដោយកញ្ញា Kwan ក៏បានតបទៅវិញថា “ទុកសិនទៅចា ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ….

អត្ថបទដោយ : នីត្តា