កូវីដ-19 ក៏ហាមមិនបានដែរ! Han-Jiyeon check in ដើរលេងនៅអាមេរិចតែតាមពិតគោលដៅគឺនាំគ្នាហោះទៅចាក់វ៉ាក់សាំងថែមទាំងនិយាយទៀតថា….! មានរូបភាព

រឿងភាពផ្អែមល្ហែមក៏ត្រូវតែលើកអោយមួយគូនេះហើយ han freedom ជាមួយសង្សាស្រី Seo Jiyeon ផ្អែមមិនអោយចាញ់គូណាឡើយ ព្រោះគូនេះនៅជិតគ្នាខ្លាំងណាស់ ហើយថ្មីៗនេះក៏នៅឃើញទាំងគូ ផុស check in នៅឯ New York មានដំណើរកំសាន្ដទៅបន្ថែមភាពផ្អែមល្ហែមទៀត

ហើយក្រៅពីទៅដើរលេងហើយ នៅមានពេលចាក់វ៉ាក់សាំង Moderna ជាម្ជុលដំបូងផងដែរ អ្នកទាំងពីរបាន Review តាម IG របស់ខ្លួនឯង ទាំង Jiyeon ដែលប្រាប់ថាបានចាក់វ៉ាក់សាំងហើយតែសោកស្ដាយខ្លាំងណាស់ ហេតុអ្វីចាក់វ៉ាក់សាំងនៅកន្លែងនេះវាងាយដល់ថ្នាក់នេះ ចំណែកឯកំលោះ han ដែលជាប់ថេកថា #ពន្ធត្រូវបង់សម្រាប់វ៉ាក់សាំងល្អ ក៏មិនមានអោយចាក់ ហើយនៅសួរទៀតថាហេតុអ្វីត្រូវបង់លុយ ហោះមកចាក់វ៉ាក់សាំងដល់ទីនេះ? ហើយរំសាយអារម្មណ៍ចំពោះរឿងវ៉ាក់សាំងទៀតថា

Jiyeon “first jab done 

Finally!!!! បានចាក់វ៉ាក់សាំងដំបូងហើយចា ប៉ុន្ដែពិបាកចិត្តខ្លាំងណាស់ថា ហេតុអ្វីការចាក់វ៉ាក់សាំងនៅទីនេះមានងាយៗអីយ៉ាងនេះ ដំបូងខ្ញុំថានិងចាំចាក់នៅថៃដូចគ្នា (ដោយសារខ្ញុំជាអ្នកប្រទេសក្រៅ វានៅមិនមានហើយនៅពិបាកជាងជនជាតិថៃទៅទៀត) តែឃើញមានការកក់វ៉ាក់សាំង mRNA នៅខែតុលាក៏មិនបានកក់ ហើយមិនដឹងថានិងបានចាក់តាមដែលបានកំណត់ឬអត់ តែដោយសារអាជីពរបស់ខ្ញុំ ខ្ញុំត្រូវជួយមនុស្សច្រើន ពេលទៅធ្វើការ ហើយខ្ញុំក៏មិនចង់ឆ្លងមេរោគ ឬចំលងទៅអោយអ្នកណា ខ្ញុំក៏មិនសប្បាយចិត្ត ខ្វល់ចិត្ត ហើយខ្លាចគ្រប់ពេលវេលាដែលទៅធ្វើការ……

អត្ថបទដោយ : នីត្តា