Tony ទទួលយកត្រង់ៗខ្ញុំវាល្ងង់ស្រាប់ហើយសរសេរផុសវែងៗតែចុកឈាមត្រង់ comment ប្រពន្ធយ៉ាងខ្លី!! មានរូបភាព

ជាតារាម្នាក់ដែលសម្ដែងចេញនូវការយល់ឃើញទាក់ទងនិងស្ថានភាពក្ដៅកគុកក្ដៅក្រហាយសរសេរផុសវែងៗ តែធ្វើអោយអ្នកបណ្ដាញសង្គមកើតការឆ្ងល់ថាចង់បានអ្វីអោយប្រាកដ សម្រាប់កំលោះ Tony Rakkaen រហូតក្លាយទៅជាប្រធានបទដ្រាម៉ាមុននេះ ទាំងៗដែលគ្រប់គ្នាបានចូលទៅផ្ដល់យោបល់និងណែនាំ រហូតដល់មកផុសសុំទោស ព្រមទាំងបញ្ចេញការយល់ឃើញនិងយល់បល់ផ្សេងៗ ករណីនៃការចេញមក  Call Out របស់បណ្ដារតារាៗ

ហើយថ្មីៗនេះនៅពេលមានពត៌មានរបស់ រដ្ឋមន្រ្តីក្រសួងឌី ដាក់តឿនក្រុមតារារឿងការ  Call Out Tony Rakkaen ក៏ជាម្នាក់ដែលចែករំលែករូបភាពនិងសារខាងលើ ព្រមទាំងតតាំងត្រលប់ទៅវិញ ដោយទទួូលស្គាល់ការផុសរបស់ខ្លួនឯងដែលធ្លាប់ភ្លាត់ស្នៀតទៅ នឹងមិនត្រូវបានដកហូតសិទ្ធិក្នុងការបញ្ចេញការយល់ឃើញ និងទាមទារអោយរដ្ឋាភិបាលទទួលស្ដាប់សម្ដែងរបស់ប្រជាជនទាំងអស់នេះ

“បើកមកឃើញរឿងនេះ….មិនបានទេបាទ! ខ្ញុំត្រូវគេជេរខ្ញុំទទួលស្គាស់កំហុស ធ្វើការស្វែងយល់ ដើម្បីកែប្រែ ខ្ញុំថាការស្ដាប់ប្រជាជនជារឿងមួយដែលគួតែធ្វើ ខ្ញុំល្ងង់ស្រាប់ហើយ ភ្លាត់ស្នៀតហើយ ផុសស្អីវែងឆ្ងាយ តែគំនិតខ្លី ប៉ុន្ដែខ្ញុំនិងមិនព្រមលះបង់សិទ្ធក្នុងការចេញមកបញ្ចេញការយល់ឃើញនោះទេ ព្រោះមានប្អូនៗ គ្រប់គ្នាបង្រៀនអោយខ្ញុំយល់ឃើញថា ចំនុចកណ្ដាលដែលយើងនៅ វាគឺចំនុចកណ្ដាលប្រជាធិបតេយ្យបាទ  #ដ្យាក្រាមត្រូវបានទទួលពីប្អូនៗ ដែលចង់អធិប្បាយអោយយល់ចិត្តគ្នាអគុណខ្លាំងណាស់ #អគុណគ្រប់ៗគ្នាពត៌មានដែលផ្ញើរមកហើយផ្លាស់ប្ដូរគ្នាទៀតផងដែលរបាទ”

រឿងនេះក៏មានគ្រប់គ្នាចូលទៅចុចឡាយ រីករាយដែល Tony យល់ចិត្ត ហើយនៅមាន comment របស់ភរិយាយ៉ាង Kaew Charinya ដែលមកបែបខ្លីៗប៉ុន្ដែខ្លាំង សូមប្រាប់ថា “មនុស្សល្អចូលចិត្តកែប្រែបញ្ហា មនុស្សឆ្គួតចូលចិត្តយកលេសកែខ្លួន ខ្ញុំដឹងថាបងមិនមែនជាមនុស្សល្ងង់នោះទេចា” មានអ្នកគាំទ្រចូលមកចុចឡាយអោយជាច្រើនតែម្ដង

អត្ថបទដោយ : នីត្តា