លង់ហើយៗ! តោះទៅមើល ហ៊ិន ច័ន្ទនិរ័ត្ន បង្អួតសម្រស់ជាមួយធម្មជាតិលើទឹកដីមណ្ឌលគិរី!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ ពិធីការិនីស្រីសំបូរប្រជាប្រិយភាពកញ្ញា ហុិន ច័ន្ទនិរ័ត្ន ដែលតែងតែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ មិនថាតាមរយៈការបង្ហាញខ្លួនក្នុងសិល្បៈ និងបណ្ដាញសង្គមនោះទេ។

ជាក់ស្ដែងដូចជាថ្មីៗ ហ្វេនៗជាច្រើនបានឃើញរូបភាពជាច្រើនសន្លឹករបស់តារាស្រីរូបនេះ ក្នុងដំណើរកំសាន្តទៅកាន់ខេត្តមណ្ឌលគិរី ដែលរំលេចសម្រស់ដ៏ស្រស់ស្អាត ជាមួយនិងធម្មជាតិ ធ្វើឲ្យគ្រប់គ្នាឃើញហើយ ពោលពាក្យថាស្រស់ស្អាត និងលង់ស្រលាញ់ស្ទើរតែដកចិត្តមិនរួចទៀតផង។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ មហាជនគ្រប់គ្នាក៏កាន់តែសរសើរសម្រស់តារាស្រីរូបនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតឡើងៗ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី