ស្នេហាគឺជាការលះបង់មែន! Sebastian ទៅដើរលេងនៅសហរដ្ឋអាមេរិក Surprise សង្សាយ៉ាង Dew Arisara មិនអោយទាល់ចិត្ត! មានវីដេអូ

ដំណើរកំសាន្ដសម្រាលលំហែកាយនារដូវក្ដៅរបស់គូស្នេហ៍ផ្អែមល្ហែម រវាងតារាស្រីស្អាត Dew Arisara ជាមួយនិងសង្សាកំលោះរូបសង្ហាអ្នកជំនួញធំ Sebastian Lee នៅតែមានវគ្គត្រជាក់ចិត្តអោយឃើញជាហូរហែរ #អ្នកវង្វេងស្នេហ៍ ធ្វើអោយហ្វេនៗលាន់មាត់ wow ! រហូត

ដោយក្នុងចំណោមនិងក៏មានរឿងមួយទៀតដែលខាងប្រុសតាំងចិត្តធ្វើអោយទុក Surprise ដើម្បីទុកជាអនុស្សាវរីយ៍ល្អៗជាមួយមនុស្សជាទីស្រលាញ់ ជាការកាន់ដៃគ្នាឡើងលើឧទ្ធម្ភាគចក្រផ្ទាល់ខ្លួន ហោះហើរមើលទេសភាពធម្មជាតិ ដ៏ស្រស់ស្អាតGrand Canyon មើលទឹកដីនៃច្រាំងថ្មចោទនិងជ្រោះដែលលាតសន្ធឹងពីលើវេហាជាមួយគ្នា

ដោយខាង Dew ដែលមើលទៅដូចជាលាក់ទុកអាការៈរំភើបចិត្តមិនបាន ក៏បាននាំយកនូវរូបភាពដែលបានថតរួមទាំងមានវីដេអូមកផុសចែករំលែកនៅក្នុង IG @duearisara មុននិងដាក់ឃ្លាផ្អែមល្ហែមមកជាមួយក្នុងអត្ថន័យជូនដល់ខាងសង្សាថា “Always with you @jetsetseb thanks for your surprise babe”

ទាំងស្រលាញ់ ទាំងយកចិត្តទុកដាក់ ថែមទាំងមើលថែផ្នែកអារម្មណ៍បានយ៉ាងល្អប្រសើរ….តាំងពីរដើមរហូតមកដល់សព្វថ្ងៃនេះ មិនប្លែកចិត្តទេដែលបណ្ដារអ្នកគាំទ្រលើកជាគូស្នេហ៍អស្ចារ្យប្រចាំឆ្នាំ 2021 នេះ

អត្ថបទដោយ : នីត្តា