បណ្ដុំរូបភាពរបស់ Kimberly ដ៏សែនស៊ិចស៊ីមួយសន្លឹកណាក៏ធ្វើអោយក្ដៅភ្នែកក្ដៅបេះដូងដែរ! មានរូបភាព

ជាដំណើរកំសាន្ដផ្អែមល្ហែមហើយគ្រប់គ្នាក៏រំពឹងថានិងមានដំណឹងល្អមក surprise ផងដែរ សម្រាប់ការដើរលេងនៅសមុទ្រដើម្បីគម្រប់ខួបស្នេហា 8 ឆ្នាំរបស់គូស្នេហ៍ MK Mark Prin និង Kimberly Ann ដែលតែងតែមានវគ្គផ្អែមល្ហែមរ៉ូមែនទិចមកចែកចាយដល់អ្នកគាំទ្រជារឿយៗ ឡើងធ្វើអោយបណ្ដារប្រិយមិត្តបង្អាប់ថានិងប្រហែលជាទៅសុំគ្នារៀបការហើយមើលទៅ!!

ហើយអ្វីដែលធ្វើអោយដុតកំដៅដួងចិត្តមិនចាញ់វគ្គផ្អែមល្ហែមរបស់អ្នកទាំងពីរនោះគឺ ភាពស៊ិចស៊ីរបស់ Kimberly ដែលជញ្ជូនឈុតហែលទឹកទៅស្លៀកបង្អួតរាងស្អាតៗ ទទួលយកខ្យល់ត្រជាក់ៗរបស់សមុទ្រ ក្លិនខ្សាច់ ដោយមួយឈុតៗសុទ្ធតែស៊ិចស៊ីមិនអាចបិទបាំងបាន មិនថានាងស្លៀកប៊ីគីនីក្ដោបទ្រូងពណ៌ស ឬជាពណ៌ទឹកក្រូចស្រស់ និងឈុតប៊ីគីនីក្ដោបទ្រូងពណ៌ខ្មៅ ស្អាតគ្មានពាក្យបរិយាយ

អត្ថបទដោយ​​ : នីត្តា