Aum Patcharapa ស្ទាយនារីឈុតខ្មៅស៊ិចស៊ីប្លែកភ្នែកប្លែកអារម្មណ៍មិនធម្មតាទេ ឃើញតែក្បាលពោះក៏ញាក់សាច់ដែរ! មានរូបភាព

កាលពីលើកមុន Aum Patcharapa បានធ្វើអោយគ្រប់គ្នាលាន់មាត់ជាមួយនិងស្ទាយនារីសក់ខ្លីរួចមកហើយ អាចនិយាយបានថាផ្លាស់ប្ដូរពីនារីស៊ិចស៊ីមកជានារីទន់ភ្លន់គួអោយស្រលាញ់ដូចជានារីកូរ៉េពិតៗ មុខក្មេងដល់ថ្នាក់អោយគេហៅថាអូន Aum អស់ទៅហើយ

ជាក់ស្ដែងនៅពេលថ្មីៗនេះ Aum សុំត្រលប់មកគ្រងតំណែងនារីស៊ិចស៊ីម្ដងទៀត ដោយសំលៀកបំពាក់ពណ៌ខ្មៅឆ្លុះស្បែក វាលស្មា វាលខ្នង និងបង្ហាញមួយកំណាត់ពោះ បង្ហាញអោយឃើញស្បែកសខ្ចីដូចត្រកូនជ្រក់ទឹក ឡើងចាំងភ្នែកតែម្ដងហើយ ប៉ុណ្ណឹងនៅមិនគ្រប់គ្រាន់ទេព្រោះនៅមានស្ទើលថតរូបផងដែរ

លើកនេះមិនមែនមានត្រឹមតែអ្នកគាំទ្រចូលមកសរសើរ តែនៅមានបងប្អូនក្នុងវិស័យសិល្បៈជាច្រើនទៀតចូលមកចោមរោមសុំចុះចាញ់និងរាងរបស់ Aum  ស្អាតគ្មានចន្លោះពិតមែនហើយ

អត្ថបទដោយ : នីត្តា