លឿនពេកហើយ! ទើបសម្រាលកូន២សប្ដាហ៍ហើយ Mew បង្ហាញរាងឡើងឡូយដូចក្រមុំអញ្ចឹង!(មានរូបភាព)

បើគិតមកទល់និងបច្ចុប្បន្ននេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Mew Nittha សម្រាលកូនស្រីដំបូងរបស់ខ្លួន បាន២សប្ដាហ៍ហើយ ហើយនាងក៏តែងតែបង្ហាញភាពផ្អែមល្ហែម ជាមួយនិងក្រុមគ្រួសារជារឿយៗ ធ្វើឲ្យគ្រប់គ្នាច្រណែនយ៉ាងខ្លាំងផងដែរ។

យ៉ាងណាមិញ ស្រាប់តែកាលពីពេលថ្មីៗនេះ នាងបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល នៅពេលឃើំញនាងបង្ហោះរូបភាព បង្ហាញរាងយ៉ាងតូចច្រឡឹងរបស់ខ្លួន ខណៈដែលខ្លួនទើបតែសម្រាលកូន មើលទៅពិតជាស្រស់ស្អាតខ្លាំង ដូចកាលពីមិនទាន់មានកូនអញ្ចឹង។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើន ពិតជាសរសើរតារាស្រីរូបនេះ ដែលពូកែថែរក្សារាង ខណៈទើបតែសម្រាលកូនបាន២សប្ដាហ៍សោះ រូបរាងក៏ប្រើដូចដើមវិញបាត់ទៅហើយ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី