អីយ៉ា! គង់ ចាន់ស្រីមុំ បង្ហោះរូបភាពរំលឹកសម័យការគៀបសក់ប៉ោងៗឡើង Cute តែម្ដង!(មានរូបភាព)

មហាជនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងស្រីសំបូរប្រជាប្រិយភាពអ្នកនាង គង់ ចាន់ស្រីមុំ ដែលបច្ចុប្បន្ននេះ អ្នកនាងកាន់តែធ្វើឲ្យមហាជនគ្រប់គ្នាចាប់អារម្មណ៍ ជាមួយស្ទាយ៍រៀបចំខ្លួន ក៏ដូចជាជីវិត សុីវិល័យនៅក្នុងគ្រួសារអ្នកនាងផងដែរ។

យ៉ាងណាមិញកាលពីជាង១០ឆ្នាំមុន តារាស្រីជាច្រើនក្នុងស្រុកយើង តែងតែនិយមលេងស្ទាយ៍សក់គៀបបែបប៉ោងៗ ដែលមើលទៅទឹកមុខពិតជា Cute ខ្លាំងណាស់ នរណាឃើញហើយក៏នៅតែចង់ចាំស្ទាយ៍នេះផងដែរ។

ដោយឡែកស្រាប់តែថ្មីៗនេះ តារាស្រីរូបនេ បានបង្ហោះរូបភាពជាមួយការរំលឹកស្ទាយ៍សក់គៀបប៉ោងកាលពីមុន ធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ និងសរសើរសម្រស់តារាស្រីរូបនេះ ពិតជាស្រស់ស្អាតជាមួយស្ទាយ៍សក់បែបនេះ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី