ក្នុងរឿងថា Ramnam ស៊ិចស៊ីណាស់ទៅហើយតែនៅឡើយជីវិតពិតក៏មិនធម្មតាដែរស្អាតហើយស៊ិចស៊ីគ្មានទាស់ទៀតជាមួយនិងឈុតហែលទឹកពណ៌ឆើតឆាយ!!! មានរូបភាព

វេចបង្វេចគេចពីភាពរញ៉េរញ៉ៃក្នុងទីក្រុងទៅទទួលយកខ្យល់បរិសុទ្ធ នៅឯសមុទ្រវិញម្ដង សម្រាប់តារាសម្ដែងស្រី Green Asadaporn ដែលទើបនិងកាន់ដៃសង្សាកំលោះរូបសង្ហាយ៉ាង Thanwa Suriyachak ទៅបន្ថែមភាពផ្អែមល្ហែមអោយគ្នាទៅវិញទៅមកនៅលើកោះ

ដោយ Green Asadaporn ក៏មិនភ្លេចក្នុងការជ្រើសរើសយកឈុតហែលទឹកស្អាតៗស៊ិចស៊ីៗទៅស្លៀកនោះដែរ ហើយនាងបានជ្រើសរើសឈុតហែលទឹកពេលទៅសោយពណ៌ស្រស់ឆើតឆាយ និងលួចបន្ថែមភាពស៊ិចស៊ីដោយការមានប្រលោះបង្ហាញក្បាលពោះឃើញសាច់សខ្ចីម៉ត់រលោង ព្រមទាំងមានឃ្លាមកអមជាមួយនិងរូបភាពថា “ខ្ញុំទៅហែលទឹកពិតមែនចា មិនបានត្រឹមតែស្លៀកឈុតថតរូបនោះទេ”

រឿងនេះហ្វេនៗអ្នកគាំទ្រដែលបានឃើញហើយក៏ប្រញាប់ចូលទៅចុចឡាយអោយភ្លាមៗថែមទាំងប្រាប់ទៀតថានាងជានារីម្នាក់ទៀតដែលស្លៀឈុតហែលទឹកស្រស់ស្អាតនិងគួអោយស្រលាញ់ណាស់ ទាំងស្អាត គួអោយស្រលាញ់ ស៊ិចស៊ីហើយពូកែបែបនេះ មិនប្លែកចិត្តទេដែលនាងអាចគ្រងបេះដូងសង្សានាងបានល្អយ៉ាងនេះ

អត្ថបទដោយ : នីត្តា