Ouan Rangsit អរចង់ហោះពេលបានជួបកូនប្រុសសារជាថ្មីក្រោយពីបែកគ្នាអស់រយៈពេល 45 ថ្ងៃមក! មានវីដេអូ

Ouan Rangsit បង្ហាញវីដេអូបបួលអោយទឹកភ្នែកហូរក្នុងវិនាទីដែលកូនប្រុស បានជួបមុខប៉ាៗសារជាថ្មីក្រោយពីបានបែកគ្នាអស់រយៈ 45ថ្ងៃ ប្រាប់ថាចាប់ពីពេលនេះទៅលែងបែកគ្នាទៀតហើយ

ដោយបានត្រលប់មកជួបជុំគ្នាប៉ា ម៉ាក់ កូនសម្រាប់គ្រួសាររបស់តារាសម្ដែងប្រុសអារម្មណ៍ល្អយ៉ាង Ouan Rangsit ក្រោយពីធ្វើការហោះហើយមកធ្វើការវិញក្នុងប្រទេសថៃ ប៉ុន្ដែការនឹករលឹកជ្រាលជ្រៅចំពោះភរិយានិងកូនប្រុស ទើបសម្រេចចិត្តវិលត្រលប់ទៅប្រទេសកូរ៉េវិញហើយបានអោបភរិយានិងថើបកូនប្រុសយ៉ាងពេញទំហឹង

Rangsit បានបង្ហាញវីដេអូក្នុងវិនាទីដំបូងដែលអូន Roha បានជួបមុខគ្នាក្រោយពីបែកគ្នាជាច្រើនថ្ងៃ អាចនិយាយបានថាទឹកភ្នែកស្រក់មិនដឹងខ្លួនសោះឡើយ ព្រោះកូនប្រុសមិនសូវជាចាំមុខប៉ុន្មាន ទាំងស្រែកទាំងយំមិនព្រមអោយអោប តែក្រោយពី 10 នាទីក្រោយមកទើបចាំមុខប៉ាៗបាន

អត្ថបទដោយ​ : នីត្តា